Wednesday, November 30, 2016

រូបមន្តខាត់ស្បែកបែបធម្មជាតិ

ជួយ ស៊ែរ ចែកគ្នាមើលផងក្រែងមានអ្នកចង់ស ហើយចំណាយតិច
☞☞ រូបមន្តខាត់ស្បែកបែបធម្មជាតិដែលបងប្អូនកំពុងស្វែងរក
វីធីខាត់ស្បែកបែបធម្មជាតិជួយផ្ដល់អត្ថប្រយោជន៍ដល់ស្បែកដូចជា៖
- ជួយធ្វើអោយស្បែកស ភ្លឺរលោងស្អាត
- បំបាត់ស្នាមអាចម៏រុយ
- បំបាត់ស្នាមសង្វា
- ជួយព្យាបាលស្បែកគ្រើមខ្មៅ
- ព្យាបាលស្បែកគ្មានសំណើម និងជួយបណ្ដុះកោសិកាថ្មី បណ្ដេញកោសិកាចាស់ៗចោល ជួយធ្វើអោយស្បែកទន់ សស្អាតបែបធម្មជាតិ គ្មានជាតិកាត់ គ្មានជាតិគីមី ធាថាស ស្អាតតាំងពីប្រើលើកដំបូង
*គ្រឿងផ្សំ:
👉ម្សៅល្មៀត
👉ម្សៅពន្លៃ
👉ទឹកដោះគោឆៅ
* ទឹកឃ្មុំសុទ្ធ
👉អំពិលទុំ ឬក្រូចពោធិ៍សាត់
👉អំបិល (ប្រភព៖ butterfly on sky មេអំបៅលើមេឃ)។

* វិធីធ្វើ៖
- យកអំពិល១ចិបលាយមួយទឹកដោះគោ
- ដាក់ម្សៅល្មៀតមួយស្លាបព្រាកាហ្វេ និងម្សៅពន្លៃមួយស្លាបព្រាកន្លះ
- កូរធាតុផ្សំទាំងអស់ឲ្យសព្វហើយយកមកលាបលើស្បែកទុក
ពី២៥ទៅ៣០នាទី
- យកក្រូចពោធិ៍សាត់ចិតសំបកហើយពុះជាពីរ ឆ្កឹះគ្រាប់ចេញអោយអស់ហើយច្របាច់ទឹកវាមកត្រដុសជាមួយស្បែក ទុកប្រាំនាទីហើយសឹមលាងទឹកចេញ
- ចំពោះទឹកឃ្មុំមិនបាច់ដាក់ក៏បានព្រោះពិបាករកទឹកឃ្មុំសុទ្ធណាស់។
*** ប្រសិនជាពេលប្រើវាមានបញ្ហាដល់ស្បែកគួរឈប់ប្រើ សូមពិនិត្យ និងពិគ្រោះជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
រូបភាពជាជំនួយសម្រាប់ការស្វែងយល់
សម្រួលដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment

ចាក់ទឹកដូង Yamaha style file Download

Click Download https://www.sendspace.com/file/trnstq