Wednesday, November 30, 2016

មិនគួរឲ្យជឿថា ជីនាងវង អាចព្យាបាលជំងឺជាច្រើនមុខ

មិនគួរឲ្យជឿថា ជីនាងវង អាចព្យាបាលជំងឺជាច្រើនមុខ
ព្យាបាលលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃ
បន្ថយការឈឺចាប់ពេលឆ្លងទន្លេ ជំងឺរើមយ៉ាងពូកែស័ក្ត
សូមជួយចែករំលែកបន្តជាចំណេះដឹង!
- សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
☞ ព្យាបាលអ្នកលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃ
យកជីក្រហម ឬគេហៅថាជីនាងវងស្រស់ ១ដុំល្មម លាងទឹកឲ្យស្អាត ដាំទឹក២លីត្រ ស្ងោររយៈពេល១០នាទី រួចយកទឹកវាផឹកជាប្រចាំ អស់២ឬ៣កំសៀវនឹងបានសះស្បើយ។
☞ ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល និងគ្រាប់។

* ការព្យាបាលៈ
- គ្រាប់វាប្រើទៅលើការហើម រាករាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និងឬសដូងបាតខាងក្នុង និងបង្កើនកម្លាំងភេទ (យើងអាចយកគ្រាប់របស់វាទៅត្រាំជាមួយទឹក រួចលាយជាមួយក្រូចឆ្មារ និងស្ករសបន្តិចសម្រាប់ញ៉ាំ)។
- ដើមជីនាងវង ស្ងោររំងាស់យកទឹកទៅបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក។ គេយកដើមនាងវងទៅឆុងទឹកក្តៅសំរាប់ប្រើថ្នាំប្រឆាំងប៉ារ៉ាស៊ីតសម្លាក់មេរោគ ប្រឆាំងមេរោគ ជួយបំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងប្រឆាំងការហើមរលាករោលរាល។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
លើសពីនេះ ជីនាងវង ជាថ្នាំព្យាបាលជំងឺរើម ពូកែស័ក្តសិទ្ធ យកមកបុកបិទលើមុខរើម ២-៣ ដងវានឹងជា។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

No comments:

Post a Comment

ចាក់ទឹកដូង Yamaha style file Download

Click Download https://www.sendspace.com/file/trnstq