Wednesday, November 30, 2016

ថ្នាំព្យាបាលជំងឺក្រពះ ដំបៅពោះវៀន ហើមសន្លាក់ រមាស់ស្បែកពងបែក ឃាត់ឈាម

#បាយម៉ាត ជាឱសថដ៏អស្ចារ្យដែលយើងមិនសូវស្គាល់!
ជួយព្យាបាលជំងឺក្រពះ ដំបៅពោះវៀន
ហើមសន្លាក់ រមាស់ស្បែកពងបែក ឃាត់ឈាម
ជួយចែកគ្នាដឹងផង!

* ផ្នែកប្រើប្រាស់ៈ ដើម ស្លឹក ។

* ការព្យាបាលៈ ជំងឺក្រពះ មិនរលាយអាហារ ចុកពោះ ដំបៅក្រពះ ដំបៅពោះវៀន គ្រុនក្តៅហើមសន្លាក់ ជំងឺឆ្អឹងហើមសន្លាក់ គ្រុនចាញ់។

* កំរិត និងរបៀបប្រើៈ ស្លឹកកិនជាទឹក កំរិតពី ២ទៅ៤ មីលីលីត្រ ឬ ម្សៅស្ងួតពី ២ទៅ៤ក្រាម ផឹកសំរាប់ព្យាបាលរោគក្រពះ ចុកពោះ គ្រុន និងដំបៅពោះវៀន។
- រុក្ខជាតិទាំងមូល ហាលស្ងួត១២ក្រាម ដាំទឹក១លីត្រផឹកព្យាបាលទាល់ចុកខ្នង ឈឺពោះក្រោយពេលឆ្លងទន្លេ ចុកពោះក្រោយមករដូវ គ្រុនឈឺពោះមកពីរាគ គេងមិនលក់ លើសឈាម។


- ស្លឹកស្រស់បុក ឬកិនសំរាប់ប្រើបំពោបលើសន្លាក់ និងជំងឺឆ្អឹង បិតជួយឈាត់ឈាម។
- ដាំងូតបំប៉នស្បែក ឲ្យស្រស់ស្រាយ បំបាត់រមាស់។
- ទឹកស្លឹកកិនផឹកពី២០ទៅ៦០ មីលីលីត្រ សំរាប់ព្យាបាលគ្រុនចាញ់ និងសំរាប់បន្តក់ដាក់ភ្នែក ករណីឈឺភ្នែក។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។


No comments:

Post a Comment

ចាក់ទឹកដូង Yamaha style file Download

Click Download https://www.sendspace.com/file/trnstq